បើយោងតាមរបាយការណ៍របស់ក្រសួងផែនការបង្ហាញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កម្ពុជាមានប្រជាជនដែលមានអាយុ ១០០ឆ្នាំឡើង សរុបចំនួន ៣១៤៣នាក់ ក្នុងនោះរាជធានីភ្នំពេញមានចំនួនច្រើនជាងគេបន្ទាប់មកខេត្តសៀមរាប ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល ។
ទិន្នន័យនេះ គឺផ្អែកតាមលទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដោយក្នុងនោះ ៖
១.ខេត្តបន្ទាយមានជ័យ មានចំនួន ១២៥នាក់
២. ខេត្តបាត់ដំបង មានចំនួន ១៩១នាក់
៣. ខេត្តកំពង់ចាម មានចំនួន ២៤២នាក់
៤. ខេត្តកំពង់ឆ្នាំង មានចំនួន ១០៣នាក់
៥. ខេត្តកំពង់ស្ពឺ មានចំនួន ១២២នាក់
៦. ខេត្តកំពង់ធំ មានចំនួន ១៤៨នាក់
៧. ខេត្តកំពត មានចំនួន ១២៧នាក់
៨. ខេត្តកណ្តាល មានចំនួន ២២០នាក់
៩. ខេត្តកោះកុង មានចំនួន ១៦នាក់
១០. ខេត្តក្រចេះ មានចំនួន ៩៧នាក់
១១. ខេត្តមណ្ឌលគីរី មានចំនួន ២០នាក់
១២. រាជធានីភ្នំពេញ មានចំនួន ៤៦២នាក់
១៣. ខេត្តព្រះវិហារ មានចំនួន ៦៧នាក់
១៤. ខេត្តព្រៃវែង មានចំនួន ១៦៣នាក់
១៥. ខេត្តពោធិសាត់ មានចំនួន ៨១នាក់
១៦. ខេត្តរតនគីរី មានចំនួន ៤៤នាក់
១៧. ខេត្តសៀមរាប មានចំនួន ២៦៧នាក់
១៨. ខេត្តព្រះវិហារ មានចំនួន ៣៧នាក់
១៩. ខេត្តស្ទឹងត្រែង មានចំនួន ៣៤នាក់
២០. ខេត្តស្វាយរៀង មានចំនួន ៧៥នាក់
២១. ខេត្តតាកែវ មានចំនួន ១៧៩នាក់
២២. ខេត្តឧត្តរមានជ័យ មានចំនួន ៥៩នាក់
២៣.ខេត្តកែប មានចំនួន ៣នាក់
២៤. ខេត្តប៉ៃលិន មានចំនួន ១១នាក់
២៥. ខេត្តត្បូងឃ្មុំ មានចំនួន ២៥០នាក់
ដោយឡែកបើសរុបចំនួនប្រជាជននៅលើទឹកដីកម្ពុជាបានរាប់ជាក់ស្តែងនាយប់ថ្ងៃជំរឿនអធ្រាត្រម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ មានចំនួនសរុប ១៥.៥៥២.២២១នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ និងស្រីចំនួន ៧.៩៨០.៣៧៤នាក់៕