សង្គម

ខេត្តព្រះសីហនុ​ ដកបំរាមគោចរ តែបន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ១៤ ថ្ងៃ​បន្ថែមទៀត

ក្រោយ​ពីរាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង​ទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩» រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី១៩ សីហា ម្សិលមិញ បានប្រកាសដក​ចេញ​បំរាមគោចរ ប៉ុន្តែបន្ត​វិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃបន្ថែមទៀត។

ការ​បន្តដាក់ចេញវិធានការរដ្ឋបាលរយៈពេល ១៤ (ដប់បួន)ថ្ងៃបន្ថែមទៀតនេះ នឹងគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

សូមអានសេចក្តីសម្រេច៖