សង្គម

ប្រជាពលរដ្ឋកំពុងចាំមើលលោក ភី ឆុន អធិការស្រុកសំរោង ហ៊ានចុះបង្រ្កាបល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » និងអាប៉ោងរបស់លោក លី នៅជាប់ផ្សារប៉ាំងសីភូមិស្វាយទងដែរទេ!!!!!

ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញនិងអាប៉ោងមួយកន្លែងស្ថិតនៅក្នុងភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្ក្រាប។

ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាមានទីតាំងមួយកន្លែងកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ អនឡាញនិងអាប៉ោងទាំងថ្ងៃទាំងយប់ ដែលមានម្ចាស់ឈ្មោះ លី ជាម្ចាស់ទីតាំងមួយកន្លែងនៅជាប់បណ្តោយផ្លូវជាតិលេខ៣ ម្ដុំផ្សាប៉ាង្កសីប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេងបែរជាមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ខ្វាវទៅវិញប្រជាពលរដ្ឋកំពុងតែងើយឆ្ងល់តើមានអ្វីបិទបាំងភ្នែកអាជ្ញាធរមូលដ្ឋានឬក៏….

ប្រជាពលរដ្ឋបន្តថាទីតាំងល្បែងស៊ីសងជល់មាន់តាន់អនឡាញនិងអាប៉ោងដុះស្លែយូណាស់ហើយហេតុអ្វីបានជាសមត្ថកិច្ចមូលដ្ឋានមិនធ្វើការចុះបង្ក្រាបនៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយនេះនៅតែប្រមូលផ្ដុំគ្នាយ៉ាងគឃ្លើនមិនខ្លាចញញើតអាជ្ញាធរមានសមត្ថភាពបន្តិចសោះតើហេតុអ្វីហើយក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ19 ជួបជុំប្រមូលផ្តុំគ្នាមិនគោរពនិងអនុវត្តតាមក្រសួងសុខាភិបាល៣កុំ៣ ការពារ។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ពេលរាយការណ៍ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។

ប្រជាពលរដ្ឋនិងមហាជនសង្ឃឹមថា លោក ភី ឆុន អធិការស្រុកសំរោង មានសមត្ថភាព ចុះបង្ក្រាបល្បែងស៊ីសងដុះស្លែមួយកន្លែងនេះបានជាក់ជាមិនខាន។

ដើម្បីចូលរួមទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 និងដើម្បីសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋនៅក្នុងមូលដ្ឋានចាក់ជាក់ជាមិនខាន!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងខាងលើ៕

ផ្តល់ព័ត៌មាន:010840732, 061881299