រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ សរុបចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៦០១នាក់ ក្នុងនោះមានស្រីចំនួន៣០នាក់។
សម្រាប់ករណីផ្ទុះកូវីដនៅមណ្ឌលបន្សាបគ្រឿងញៀនភ្នំបាក់នេះ គេឃើញលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចុះទៅធ្វើការងារនេះដោយផ្ទាល់៕