សង្គម

កម្ពុជាសម្រេច​ការចាក់វ៉ាក់សាំងកូវីដ១៩​ដល់ពលរដ្ឋ​ខ្លួនជាង ៨៥ភាគរយហើយ

យោង​តាម​របាយការណ៍​ស្តីពីការ​ចាក់វ៉ាក់សាំងកូវីដ១៩ ចេញផ្សាយ​នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១បាន​បង្ហាញថា មកទល់ពេលនេះ កម្ពុជា​សម្រេច​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​ដែលមានអាយុ​ចាប់ពី​១៨ឆ្នាំឡើង សរុប​ប្រមាណ ៨៥,៧០ភាគរយហើយ នៃប្រជាពលរដ្ឋ​គោលដៅសរុប ១០លាននាក់។

ក្នុងនោះ អ្នកបានចាក់ដូសទី១ ចំនួន ៨ ៥៦៩ ៧០២ នាក់ និងអ្នកបានចាក់ដូសទី២ ចំនួន ៧ ៥៧៧ ៩៦៧ នាក់។

ដោយ​ឡែក​ការ​ចាក់វ៉ាក់សាំង​កូវីដ១៩ដល់​ កុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៧០៣ ០៥៧នាក់ ដែល​ស្មើនឹង ៣៥.៧៤% នៃក្រុមគោលដៅសរុបជិត ២លាននាក់៕