សង្គម

មេខ្យល់​៧នាក់ ដែលប្រមូល​មនុស្ស​ជិត​៤រយនាក់ជួបជុំគ្នានៅក្រុងដូនកែវ ត្រូវ​សមត្ថកិច្ច​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ

មនុស្សចំនួន៧នាក់(មេខ្យល់) ដែលបានអះអាងថា ជាតំណាងចែកចាយផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន (UNICITY) ត្រូវ​សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រៀបចំ​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ក្រោយ​ពីពួកគេ​បាន​ប្រមូលផ្តុំ​មនុស្ស​ចំនួន ៣៨៥នាក់ មក​ពី​ខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត ប្រមូលផ្តុំគ្នានៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ល្មើសវិធានការរដ្ឋបាល និងវិធានការរបស់ក្រសួងសុខាភិបាល។

មេខ្យល់ទាំង ៧នាក់ ត្រូវបានបញ្ជាក់ថា ៖

១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។

៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ។

៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។

គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តតាកែវ បានបន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ ​រយៈពេល​ ០៧ថ្ងៃចាប់ពីម៉ោង​ ២៣:៥៩នាទី​ ថ្ងៃទី១២​ ដល់ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម៕