ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដោយស្ថានភាពនេះ នឹងធ្វើឲ្យ៖
បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ដូចជាខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែសីហា អាចមានភ្លៀងកម្រិតខ្សោយ ចំណែកបណ្តាខេត្តដទៃទៀតនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយនៅថ្ងៃទី២១-២៤ ខែសីហា បណ្តាខេត្តភាគច្រើននឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ព្រមជាមួយនោះ ក៏អាចមានបណ្តាខេត្តខ្លះទៀត នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ចំណែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ៕