តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី១៦ សីហា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ២៥៤០នាក់ ដើម្បីធ្វើការអប់រំ និងពិន័យ ពាក់ព័ន្ធនឹងបទល្មើសវិធានការសុខាភិបាល និងវិធានការដ្ឋបាល ក្នុងនោះ មនុស្សចំនួន ៨នាក់ ក៏ត្រូវបានបញ្ជូនទៅតុលាការផងដែរ។
របាយការណ៍ដដែលបញ្ជាក់ថា មានយានយន្តចំនួន ១១៦៦គ្រឿងត្រូវបានឃាត់ និងធ្វើការពិន័យជាប្រាក់បានចំនួន ១៤,២០០,០០០រៀល៕