លោក ឌី រ៉ាដូ អភិបាលរងឧត្តរមានជ័យបានឲ្យដឹងថា គិតរយៈពេល បីថ្ងៃ ពីថ្ងៃទី១៣.១៤.១៥ ខែសីហា បន្ទាប់ពីការបើកច្រកទ្វារព្រំដែនឡើងវិញ មានពលករខ្មែរ វិលចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនអូរស្មាច់ ក្នុងក្រុងសំរោង ចំនួន ៨០០ នាក់ និងរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៧២ នាក់។
បើគិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ កើនឡើងសរុប ចំនួន ៥.៦៩៧ ករណី ក្នុងនោះ នាំចូល ពីក្រៅប្រទេសចំនួន ៤.៧៣១ ករណី និងករណីឆ្លង ក្នុងសហគមន៍ ចំនួន ៩៦៥ ករណី កំពុងសម្រាកព្យាបាល ចំនួន ៣.៤៤០ នាក់ រួមមាន វីរុសប្រភេទអាល់ហ្វា ចំនួន ៣.៣១៥ នាក់ កំពុងព្យាបាល ១.០៩៥ នាក់ និងវីរុសប្រភេទ ដែលតា ចំនួន ១២៥ នាក់ (ស្រី៥៧នាក់) កំពុងព្យាបាល ១០៨នាក់ (ស្រី ៤៧នាក់)៕