សង្គម

ផ្លូវ ៦០ម៉ែត្រក្នុងខណ្ឌដង្កោ កំពុងក្លាយទៅជាកន្លែងអាជីវកម្មអេតចាយយ៉ាងអនាធិបតេយ្យ

នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ពេលនេះ​វាបានប្រែក្លាយទៅជាកន្លែងអាជីវកម្មអេតចាយ យ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋានតែងតែមើលរំលង។

ប្រជាពលរដ្ឋមានរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលបណ្តោយឲ្យអ្នកដែលធ្វើអាជីវកម្មអេតចាយ ច្រកដប ច្រកកំប៉ុង ស្បោងប្លាស្ទិក ដាក់តាមដងផ្លូវសាធារណៈ ពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋជាច្រើនបានបន្តទៀតថា៖ ពេលធ្វើដំណើរឆ្លងកាត់តាមតំបន់នេះម្តងៗ មានជះក្លិនស្អុយ ដោយសារតែកន្លែងនេះ មេីលទៅហាក់បីដូចជាកន្លែងដាក់សំរាមទៅហេីយ ជាពិសេសទៀតនោះ ពេលមានភ្លៀងធ្លាក់ឬខ្យល់ខ្លាំងម្តងៗ សំរាមដែរធ្លាយចេញពីទីកន្លែនេះបានហោះរសាត់អណ្តែតពេញមេឃ ហេីយបង្កឲ្យមានសំរាមរាយពាយនៅតាមបណ្តោយផ្លូវ និងអាចបង្កការកកស្ទះដល់ លូ បង្ហូទឹកពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោក ជឹម ស៊ីថា អធិដ្ឋាននគរបាលខណ្ឌដង្កោ មេត្តាចាត់ជំនាញពាក់ព័ន្ធ ចុះកែលម្អ ទីតាំងខាងលើនេះផងទាន ដើម្បីបរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕