សង្គម

ចាប់មនុស្ស២នាក់ ក្រោយ​បន្លំខ្លួនធ្វើជាមន្រ្តីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីអ្នករកស៊ីឈើ

ជនសង្ស័យ​ចំនួន២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២១ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ និង ២.ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។

ពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ច​ដកហូតវត្ថុតាងរួមមាន៖ រថយន្ត ០១ គ្រឿង,ទូរស័ព្ទ ០៣ គ្រឿង ។

ក្រោយការសួរនាំ ជនសង្ស័យទាំង ០២ នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។

បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីទៅតុលាការ ៕