ឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ត្រូវបានកម្ពុជាទិញ សម្រាប់បំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។
លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចុះត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ទាំង៣គ្រឿងនោះបានឲ្យដឹងថា ឧត្ធម្ភាគចក្រនេះ គឺជាការផ្តល់ជូនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា។
បើយោងតាមគេហទំព័រ Wikipedia ឧត្ធម្ភាគចក្រ Mi-17 គឺត្រូវបានផលិតដោយប្រទេសរុស្ស៊ី ឧទ្ធម្ភាគចក្រនេះភាគច្រើនត្រូវគេប្រើប្រាស់សម្រាប់ការដឹកជញ្ជូន៕