គ្រាប់ប្លោងចំនួន ១៣៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិព្រៃកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក នៃខេត្តកណ្តាលប្រទះឃើញកាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២១ បន្ទាប់ពីពួកគាត់ជីករណ្តៅគ្រឹះដើម្បីសាងសង់ផ្ទះ។
លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា គ្រាប់មិនទាន់ផ្ទុះនោះមានចំនួន១៣៥គ្រាប់ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ។
យ៉ាងណាក៏ដោយ ក្រោយប្រទះឃើញគ្រាប់ទាំងនេះ ក្រុម CMAC បានចុះមកប្រមូល និងរុករកនៅដីក្បែរៗនោះ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ៕