វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកពីប្រទេសចិន មកដល់កម្ពុជានៅព្រឹកថ្ងៃនេះ។
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងដឹកមកដល់ប្រទេសកម្ពុជាកំឡុងម៉ោងប្រមាណ៩ព្រឹក ដោយវ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងចំនួន ៤ប្រភេទចាក់ជូនប្រជាពលរដ្ឋរួមមាន៖ ស៊ីណូហ្វាម ស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា និងចនសុន&ចុនសុន៕