ក្នុងឱកាសចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំង AstraZeneca ដូសលើកទី៣ កាលពីថ្ងៃអង្គារ (១១ សីហា) លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ចំនួន៣ដូសហើយក៏ដោយ តែបើមិនមានការប្រុងប្រយ័ត្ន គ្មានអនាម័យ ហើយមិនអនុវត្តន៍វិធានការ ៣ការពារ ៣កុំទេ ជំងឺកូវីដ១៩ នៅតែអាចឆ្លងបាន។
ដូច្នេះមានតែការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច ទើបអាចជៀសផុតពីជំងឺកូវីដបាន ដូចជាអនុវត្តវិធានការការពារទប់ស្កាត់កូវីដ១៩ ៣ការពារ ៣កុំ និងថែរក្សា អនាម័យបរិស្ថាន រក្សាគម្លាតពីគ្នាចាប់ពី ១.៥ម៉ែត្រ កាត់បន្ថយការជួបជុំ កុំទៅទីកន្លែងទីប្រជុំជន ត្រូវផ្អាកការរៀបចំអាពាហ៍ពិពាហ៍ ជួបជុំមិត្តភ័ក្ភផឹកស៊ីមានគ្នាច្រើន ហើយត្រូវលាងដៃជាមួយអាកុល ឬជេលឲ្យញឹងញាប់ជានិច្ច មិនត្រូវមានការធ្វេសប្រហែសឡើយ៕