សង្គម

ឃាត់ខ្លួន​មនុស្សជាង ១ពាន់៦រយនាក់មកអប់រំ និង​ពិន័យ ចំពោះបទល្មើស​វិធានការ​សុខាភិបាល

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ១៦៨២នាក់ និងយានយន្តចំនួន ៨១១ គ្រឿង មក​ធ្វើការ​អប់រំ និង​ពិន័យ ចំពោះការប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលសរុបចំនួន៩៤១ករណី។

ក្នុងនោះ សមត្ថកិច្ច​ក៏​បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៤៦.១លានរៀលផងដែរ។