សង្គម

ម្សិលមិញមានអ្នកល្មើសវិធានការសុខាភិបាលចំនួន ៧៤៧ករណី ឃាត់ខ្លួនមនុស្សជាង១ពាន់នាក់

នៅថ្ងៃទី៩ សីហា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ច​បានអនុវត្ត​វិធានការ​ច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ចំនួន ៧៤៧ករណី។

ក្នុងនោះបានធ្វើការឃាត់ខ្លួន​មនុស្ស​ដើម្បីអប់រំ និងពិន័យចំនួន ១៥៨២នាក់ និងបានឃាត់យានយន្ត​ចំនួន ៥៥៦គ្រឿង ដោយពិន័យជាប្រាក់បានចំនួន ២២,២០០,០០០រៀល៕