សង្គម

បិទខ្ទប់កំណាត់ផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ព្រមទាំង​ផ្សារ​ទួលសង្កែ ក្នុង​ខណ្ឌឬស្សីកែវ ក្រោយ​រកឃើញ​មានការឆ្លងរាលដាលមេរោគ​បំប្លែងថ្មី Delta

រដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃព្រហស្បត្តិ៍នេះ បានចេញសេចក្តីសម្រេច​ចំនួន២ ដោយ​ធ្វើការ​បិទ​ខ្ទប់​កំណាត់ផ្លូវលេខ ១១៣ ស្ថិត​នៅ​ភូមិ​២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងធ្វើការបិទខ្ទប់ទីតាំងផ្សារ​ទួលសង្កែ ស្ថិត​នៅ​សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោយ​ពី​បានរកឃើញថា ទីតាំងនោះ មានការឆ្លង​រាលដាល នៃមេរោគ​បំប្លែងខ្លួនថ្មី​ប្រភេទ​ដែលតា (Delta)។

ទីតាំង២នេះ ត្រូវ​បិទខ្ទប់មិនឲ្យ​ចេញចូលរយៈពេល​១៤ថ្ងៃ ដោយ​គិត​ចាប់ពីថ្ងៃទី៥ ខែសីហា រហូត​ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២១។

សូមអានសេចក្តីសម្រេច៖