ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥៨៣នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៥៧នាក់) និងអ្នកជាសះស្បើយចំនួន ៦៥៨នាក់ ហើយករណីស្លាប់ ១៧នាក់។
គិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,៦៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,៨០៣នាក់ និងស្លាប់សរុបចំនួន ១,៤៨៨នាក់៕