យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៥៤៨នាក់ ដែលបានល្មើសទៅនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
ជាមួយគ្នានេះសមត្ថកិច្ចក៏បានធ្វើការឃាត់យានយន្តសរុបចំនួន ២១៥គ្រឿងផងដែរ ហើយបានពិន័យជាប្រាក់ប្រមាណ ៣២លានរៀល។