នាវេលាទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសហរដ្ឋអាមេរិកចំនួន ៦០៩ ៦០០ដូសបន្ថែមទៀត បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ផ្តល់មកដល់ប្រទេសកម្ពុជាតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) មានសរុបទាំងអស់ចំនួន ១លានដូស។
បើតាមប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា វ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសនេះ នឹងត្រូវប្រើប្រាស់សម្រាប់ដាក់ជូនប្រជាពលរដ្ឋបងប្អូនជនជាតិភាគតិចនៅខេត្តរតនគិរី ក៏ដូចជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕