យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧៦៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៩៤នាក់ និងមានអ្នកស្លាប់ថ្មីកើន ១១នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៦៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣២៨នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៤៣៧នាក់។
គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៥ ៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៨ ៣៨៦នាក់ និងអ្នកស្លាប់កើនឡើង ១ ៣៥០នាក់ហើយ៕