របាយការណ៍ស្តីពីករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ បានបង្ហាញថា ករណីឆ្លងថ្មី មានចំនួន ៧៦៦នាក់ ខណៈអ្នកជំងឺ ៩៦៧នាក់ជាសះស្បើយ ចំណែកករណីស្លាប់ មានត្រឹមតែ ១៥នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៥,១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៧,៦៩២នាក់ និងស្លាប់សរុបចំនួន ១,៣៣៩នាក់៕