សង្គម

សុនខ ហិតមីនកម្ពុជាចំនួន ០៦ក្បាលទៀត ចេញទៅបំពេញការងារនៅក្រៅប្រទេស

សុនខ ហិតមីន របស់អង្គភាពកម្ចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ចំនួន៦ក្បាល នឹង​ចេញ​ទៅបំពេញ​ការ​ងារ​នៅ​ក្រៅប្រទេស​ក្នុងពេលឆាប់ៗនេះ។

បើតាម​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បាន​ឲ្យដឹងថា សុនខទាំង៦ក្បាលនេះ គឺ២ក្បាលនឹងទៅបំពេញ​ការងារនៅ​ប្រទេសកេនយ៉ា​ ហើយ៤ក្បាលទៀតនឹងត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។

លោក ហេង រតនា បានសម្តែង​មោតនភាព ដោយ​សារ​អង្គភាពសុីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា​ ហើយ​ឥឡូវនេះ​បាន​ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងព្រះរាជាណាចក្រនេះផង៕