សង្គម

ចុងសប្ដាហ៍ទីបួន នៃខែកក្កដា កម្ពុជាទទួលភ្ញៀវទេសចរជិត ៧ម៉ឺននាក់

រយៈពេលពីរថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៩,៥៤៩ នាក់ ។ ចំនួននេះ​មានការកើនឡើង​ប្រមាណជាង​៩ភាគរយ បើធៀប​នឹង​សប្តាហ៍កន្លងទៅ។

បើយោង​តាម​របាយការណ៍របស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទៅលេងច្រើនជាងគេ រួមមាន៖

* រាជធានីភ្នំពេញ៖ ១៨,៥៣១ នាក់

* ខេត្តកំពត៖ ១២,១៧៣ នាក់

* ខេត្តព្រះសីហនុ៖ ៧,៩៤១ នាក់

* ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់

* ខេត្តកំពង់ស្ពឺ៖ ៤,៧៨៨ នាក់

* ខេត្តកែប៖ ៤,២៤០ នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាកត្តាសំខាន់ជំរុញកំណើនភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍កន្លងមក ប៉ុន្តែទោះយ៉ាងណា គណៈបញ្ជការឯកភាពរាជធានី-ខេត្ត នៅតែបន្តចាត់វិធានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តភាពប្រុងប្រយ័ត្នចំពោះចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានា៕