យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ៧៧៨នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន ៤៧៥នាក់។
យោងតាមទិន្នន័យនេះ បានបង្ហាញថា ករណីឆ្លងក្នុងសហគមន៍គឺមានតែត្រឹមតែ ៣០៣ករណីប៉ុណ្ណោះ ដែលវាហាក់ធ្លាក់ចុះ បើធៀបនឹងខែកន្លងទៅ ដែលមានករណីឆ្លងក្នុងសហគមន៍រហូតដល់បីខ្ទង់នោះ។
បើតាមរបាយការណ៍ដដែល នៅថ្ងៃនេះ កម្ពុជាក៏មានករណីជាសះស្បើយចំនួន ៦៨៦នាក់ដែរ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២២នាក់។
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៣ ៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៦ ៩៥០នាក់ និងអ្នកស្លាប់កើនឡើង ១ ៣០៥នាក់៕