សង្គម

ថ្ងៃនេះ កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ រហូត​ដល់ទៅ ៣៤នាក់

បើយោង​តាម​សេចក្តីប្រកាស​របស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅថ្ងៃនេះ​បានបង្ហាញថា កម្ពុជាមានអ្នក​ស្លាប់ថ្មី​ដោយសារ​ជំងឺកូវីដ​១៩ រហូត​ដល់ទៅ ៣៤នាក់ ដែលធ្វើ​ឲ្យ​ចំនួនអ្នក​ស្លាប់ដោយសារ​ជំងឺផ្លូវដង្ហើម​មួយ​នេះ បានកើនដល់ ១២២២នាក់ហើយ។

សម្រាប់ករណីឆ្លងកូវីដ១៩ថ្មីវិញ នៅថ្ងៃនេះ កម្ពុជាមានករណីឆ្លងថ្មីចំនួន ៨២៥នាក់ ក្នុងនោះករណីនាំចូលមានជិតពាក់កណ្តាល ពោលគឺចំនួន ៣៣៥នាក់៕