សង្គម

ដឹងអត់ថា វ៉ាក់សាំងប្រភេទអ្វី ដែលកម្ពុជា​នឹង​ត្រូវ​ប្រើប្រាស់ស​ម្រាប់ចាក់​លើ​កុមារ ?

ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសពីប្រទេស​ចិន​នៅព្រឹកមិញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ជូនកុមារកម្ពុជា គឺប្រភេទស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន។

លោកជំទាវមានប្រសាសន៍ថា « នៅខែសីហាខាងមុខនេះ កម្ពុជានឹងមានស៊ីណូវ៉ាក់៣លានដូស ហើយខែកញ្ញា នឹងមានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានទៀត សរុប៥លានដូស សម្រាប់ចាក់ជូនក្មេងៗ។

លោកជំទាវបន្តថា ក្រៅពីវ៉ាក់សាំងពីប្រទេសចិន កម្ពុជានឹងត្រៀមទទួលវ៉ាក់សំាងដែលបានមកពីយន្តការរបស់កូវ៉ាក់ គឺវ៉ាក់សាំងចនសុនចនសុន ប្រហែលជា១លានដូសផងដែរ។

យ៉ាងណាមិញ សម្រាប់ការចាក់ជូនក្មេងៗ ខាងក្រុមការងារចាក់វ៉ាក់សាំងកំពុងតែពិភាក្សា។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹង​គម្រោ​ង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។ តម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់​អាយុ​១៧ឆ្នាំ ដែល​តាមស្ថិតិមានប្រមាណ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង​៤លានដូសបន្ថែមទៀត៕