វ៉ាក់សំាងស៊ីណូហ្វាមរបស់ចិនចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ បានមកដល់នៅកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះ។
គិតត្រឹមថ្ងៃទី២២ កក្កដានេះ កម្ពុជាទទួលវ៉ាក់សាំងបង្ការជំងឺកូវីដពីភាគីចិន ទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួនសរុប ១៥.៧លានដូសហើយ ខណៈដែលកម្ពុជាមានគោលដៅចាក់ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច ១០លាននាក់ ឬ ត្រូវការប្រមាណ២០លានដូសនោះ។
បើតាមក្រសួងសុខាភិបាល បើរាប់បញ្ចូលវ៉ាក់សំាង១លានដូស ដែលកម្ពុជានឹងទទួលនៅថ្ងៃនេះ កម្ពុជានឹងទទួលបាន សរុប១៦.៧លានដូស ពីភាគីចិន។
ថ្មីៗនេះ ភាគីចិនក៏បានអះអាងថា នឹងបញ្ជូនជំនួយឥតសំណង ១លានដូសទៀតមកដល់កម្ពុជា នាចុងខែកក្កដានេះ៕