នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលរួមមាន ម៉ាស់ធម្មតាចំនួន ១លាន ម៉ាស់ N95 ចំនួន ១សែន និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ចំនួន ១០០គ្រឿង ត្រូវបានកម្ពុជាដឹកបញ្ជូនតាមរយៈជើងយន្តហោះពិសេស ទៅកាន់ប្រទេសវៀតណាម ខណៈប្រទេសមួយនេះ កំពុងត្រូវគំរាមកំហែងដោយសារជំងឺកូវីដ១៩ ដោយមានតួលេខឆ្លងមួយថ្ងៃរាប់ពាន់នាក់។