សង្គម

ក្រុមលួចទាក់ឆ្កែ២នាក់​ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនបង្ក្រាបបានហើយ

ក្រុមលួចទាក់ឆ្កែ២នាក់​ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបង្ក្រាបបាននៅវេលាម៉ោង​ ២:៣០នាទីរំលងអធ្រាតចូលថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០២១​។

បន្ទាប់ទទួលបានខំមិន​ និងការផ្តល់ព័ត៌មានព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ​ ថា មានករណីលួចទាក់ឆ្កែ​ កម្លាំងតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍​ បានធ្វេីការស្រាវជ្រាវ​ ពួនស្ទាក់​ ឈានដល់ការបង្ក្រាបបានក្រុមទាក់ឆ្កែបានចំនួន​ ២នាក់​ នៅវេលាម៉ោង ២:៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី ១៦​ ខែកក្កដា​ ឆ្នាំ២០២១​ ដែលកំពុងធ្វើសកម្មភាពទាក់ឆ្កែនៅចំណុចខាងក្រោយសាលាបឋមសិក្សាហ៊ុន នាង ខាងត្បូងផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនសង្ស័យទី១​ ឈ្មោះ តាំង វិត ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ទាក់ឆ្កែ ស្នាក់នៅភូមិ៥​ (គល់ស្ពាន)សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ និងជនសង្ស័យទី២ ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទាក់ឆ្កែ ស្នាក់នៅមិនពិតប្រាកដ ។

សំភារ:ដកហូត ម៉ូតូ 1គ្រឿង​ ម៉ាកស្មាស់ ក្រហម ស្លាកលេខភ្នំពេញ​ 1AA- 6849 និងសត្វឆ្កែ1ក្បាលពណ៌ខ្មៅ ជាវត្ថុតាង ។

បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងបញ្ជូនមកអធិការខណ្ឌចំការមន និងអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕