ជីវិតកម្សាន្ត

មណ្ឌលព្យាបាលកូវីដ១៩ថ្មី​​មួយ​នៅខេត្តកោះកុង យកកេសក្រដាស់ធ្វើជាគ្រែអ្នកជំងឺ

មណ្ឌលព្យាបាលជំងឺកូវីដ​១៩ថ្មី​មួយ​នៅ​ខេត្តកោះកុង ត្រូវ​គេ​រៀបចំ​ឡើង​ដោយ​ប្រើប្រាស់​គេសក្រដាស់ សម្រាប់ធ្វើជា​គ្រែ សម្រាប់អ្នកជំងឺ។

ការ​ប្រើប្រាស់កេសក្រដាសធ្វើជាគ្រែសម្រាប់អ្នកជំងឺ​នៅ​ខេត្តកោះកុងកោះកុងនេះ គឺក្រោមការ​គាំទ្រ​ពី​​មូលនិធិឆ្មាបាត់ ដើម្បីជាតម្រូវការបន្ទាន់សម្រាប់ប្រើប្រាស់​ការ​ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលឆ្លងនៅក្នុងខេត្តកោះកុង។

អគារទាំងមូលនោះអាចផ្ទុកគ្រែអ្នកជំងឺសរុបបានចំនួនប្រមាណ ៦០០ ហើយ​ការរៀបចំបានសម្រេចប្រមាណជា ៣០០គ្រែ រួចហើយ ដោយមានការជួយរបស់ក្រុមស្ម័គ្រចិត្ត របស់មហាគ្រួសារ Off road ដែល​បានចុះជួយក្នុងការដំឡើងគ្រែធ្វើ​ពី​កេសក្រដាស និងបរិក្ខាផ្សេងៗទៀត៕