សង្គម

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុបន្ថែមគម្លាតរយៈពេលចាក់វ៉ាក់សាំងចិន ពី១៤ ទៅ២១ថ្ងៃ

ក្នុងឱកាស​នាំយកជំនួយឧបត្ថម្ភថវិកា​ និងសម្ភារឧបភោគបរិភោគ ទៅប្រគល់ជូនដល់អ្នក​ចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន កាលពីថ្ងៃទី១៤ កក្កដា លោកជំទាវវេជ្ជបណ្ឌិ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការកែប្រែគម្លាតចាក់វ៉ាក់សាំងពីដូសទី១ ទៅដូសទី២ ពីរយៈពេល១៤ថ្ងៃ ទៅ២១ថ្ងៃវិញនេះ គឺធ្វើឡើងស្របតាមរបកគំហើយនៃវិទ្យាសាស្ត្រតាមរយៈការប្រើប្រាស់វ៉ាក់សាំងទាំងនេះ នៅតាមបណ្តាប្រទេសនានា ដែលបានបង្ហាញថា ការបន្ថែមគម្លាត ១សប្តាហ៍ទៀត ធ្វើឲ្យភាពសុំាកាន់តែល្អប្រសើរ។

លោកជំទាវថា វិទ្យាសាស្ត្រមានវិវឌ្ឍទៅមុខជានិច្ច ជាពិសេស ក្នុងបរិបទនៃវីរុសបម្លែងថ្មី ដែលការសិក្សានានាបានបញ្ជាក់ថា ការបន្ថែមគម្លាតពេលវេលានៃការចាក់នេះគឺមិនខុសទេ ប៉ុន្តែនឹងបង្កើតនូវកងការពារក្នុងខ្លួន ​ឬអង្គបដិបក្សកាន់តែល្អប្រសើរ ​ដែលធ្វើឲ្យភាពសុំាកាន់តែរឹងមាំ៕