ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះ បានប្រាប់ទៅដល់ក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជាទាំងអស់ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជាជនជាតិវៀតណាមទាំងអស់។
ការផ្អាកមិនឲ្យកម្មករជាជនជាតិវៀតណាមធ្វើដំណើរឆ្លងកាត់ព្រំដែននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល៕