តាមសេចក្តីសម្រេចមួយដែលចេញផ្សាយនៅរសៀលថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ននូវសកម្មអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ឬក៏ការប្រមូលផ្តុំមនុស្ស សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី១០ កក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
មុខរបរ ឬអាជីវកម្មមានហានិភ័យ ដែលត្រូវផ្អាកនោះរួមមាន សាលារៀន, អាជីវកម្មក្លឹបកម្សាន្ត ដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងការស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ត, រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
សម្រាប់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស មិនឲ្យលើសពី១៥នាក់។