វ៉ាក់សាំងស៊ីណូហ្វាម (sinopharm) ដែលផលិតដោយប្រទេសចិន ចំនួន១លានដូសថែមទៀត បានមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃទី៦ កក្កដានេះ។
វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាលដាល។
បើគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៤៦ភាគរយហើយ ក្នុងគោលដៅ ១០លាននាក់៕