ករណីវត្តក្នុងប្រទេសថៃមួយ ដែលបានសង់ប្រាសាទ ចម្លងតាមប្រសាទអង្គរវត្តដែលនាំឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមនោះ ពេលនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌បានបញ្ជាក់ថា ក្រសួង រួមជាមួយកុងស៊ុលកម្ពុជា បានធ្វើការស្រាវជ្រាវចំពោះករណីនេះហើយ។
បើតាមការចែកចាយបន្តគ្នានៅលើបណ្តាញសង្គម ប្រាសាទដែលដូចគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានោះ គឺស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។