មានបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie អាយុ៤៥ឆ្នាំ បានរឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាល។ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១៕