លោក ង៉ែត ចាន់ធី ដែលគេដឹងថា គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃនេះ បានបង្ហោះសារលើបណ្តាញសង្គម ដោយទុកពេលឲ្យម្ចាស់ផេក Khmer Khmer ធ្វើការសុំទោសជាសាធារណៈក្នុងរយៈពេល១ម៉ោង ក្រោយផេកមួយនេះបានចោទលោកថា រកស៊ីគ្រឿងញៀន។
លោក ង៉ែត ចាន់ធី បានលើកឡើងថា ការចោទលោករកស៊ីគ្រឿងញៀនដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានភស្តុតាងមកបញ្ជាក់នេះ ម្ចាស់ផេកត្រូវចេញមុខមកសុំទោសលោកជាសាធារណៈ ហើយចូលខ្លួនមកដោះស្រាយ បើមិនដូច្នេះទេ លោកនឹងអនុវត្តទៅតាមផ្លូវច្បាប់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយយោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕