លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃនេះ បានលើកឡើងថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌ័ពីសង្គ្រាមមួយប្រភេទនៅកម្ពុជា បរិមាណកូនគ្រាប់បែកចង្កោមតិចឬច្រេីនដែលទម្លាក់នៅទីតាំងនិមួយៗ គឺទៅតាមប្រភេទមេគ្រាប់បែកដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង៤០០កូនគ្រាប់បែកចង្កោមទៅជិត៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ! ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលេីដីទំហំផ្ទៃក្រឡា ២០មx២០ម ឬ ១២០មx២៤០ម ដោយអាស្រ័យលេីកំពស់ទម្លាក់ និងកំរិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនិមួយៗ។
នៅចំពោះមុខនេះបេីយោងតាមឯកសារនានាយេីងដឹងថា ចំនួនតួរលេខនៃកូនគ្រាប់បែកចង្កោមនេះពី២៦លានទៅ៣០លានត្រូវបានប្រេីប្រាស់លេីទឹកដីនៃព្រះរាជាណាចក្រដ៍តូចមួយនេះ។
បេីយោងតាមបទពិសោធន៍របស់យេីងអាចវាយតំលៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោមទាំងនេះទម្លាក់មក មិនទាន់ផ្ទុះនោះទេ បេីផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥%។
« អញ្ចឹងបានថា ការកំណត់កំរិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រេីមិនដូចគ្នាទេ ហេីយអ្នកវេទនាគឺអ្នកទទួលរងការទម្លាក់លេី បេីវាផ្ទុះគ្រោះថ្នាក់ស្លាប់/របួសពេលទម្លាក់ តែប្រសិនបេីកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត នៅពេលណាមួយដែលមានការប៉ះទង្គិចវា!! »