បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Silento Fong បានបង្ហោះរូបនៅព្រឹកមិញនេះ បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពផ្សារបណ្តោះអាសន្នរបស់ខេត្តរតនគិរី ដ៏ស្អាត និងមានសណ្តាប់ធ្នាប់។
ផ្សារនេះត្រូវបានចម្លងម៉ូតពីផ្សារបណ្តោះអាសន្ននៅខណ្ឌពោធិ៍សែនជ័យ គ្រាដែលត្រូវបានបិទខ្ទប់កាលពីខែមុន ព្រោះតែការរាលដាលខ្លាំង នៃជំងឺកូវីដ១៩នោះ។
សូមបញ្ជាក់ផងដែរថា តំបន់មួយចំនួននៅក្នុងក្រុងបានលុងខេត្តរតនគិរី ត្រូវបានអាជ្ញាធរសម្រេចធ្វើការបិទជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១មក ក្រោយពីរកឃើញមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩។