បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ រស់នៅភូមិរការពរ៥ ឃុំរការពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាសិស្សវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២ដង។
បច្ចុប្បន្នបុរសរូបនេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជាជប៉ុនមង្គលបូរី នៃខេត្តបន្ទាយមានជ័យហើយ។
របាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកជំងឺដែលបានរកឃើញទាំងអស់នៅកម្ពុជា មានសរុបចំនួន ១២៦នាក់ ក្នុងនោះជាសះស្បើយ ១២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់ គឺបុរសជនជាតិខ្មែរ ១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និង បុរសជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង៕