តាមប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញថា គេបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ចំនួន ១១៣០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា។
ជាមួយគ្នានេះ ក៏មានករណីស្លាប់ថ្មីរហូតដល់ទៅ ២៧នាក់ ដែលជាចំនួនខ្ពស់បំផុតផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥០,៣៨៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៤,១៤៣នាក់ និងស្លាប់សរុបចំនួន ៦០២នាក់៕