ដីវវត្តត្រពាំងបឹង ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ដែលមានទទឹង៦ម៉ែត្រ និងបណ្ដោយ៩០ម៉ែត្រ ត្រូវគេរាយការណ៍ថា ត្រូវបានព្រះចៅអធិការវត្តត្រពាំងបឹងព្រះនាម ប៊ុន ថៃ កាត់ឃ្វៀលដីនោះដូរទៅឲ្យបុគ្គលម្នាក់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានការឯកភាពពីពុទ្ធបរិស័ទ្ធចំណុះជើងវត្តឡើយ។
ការដោះដូរដីវត្តដោយមិនមានការឯកភាពនេះ បានធ្វើឲ្យបុទ្ធបរិស័ទ្ធចំណុះជើងវត្តមានការមិនពេញចិត្តឡើយ ហើយទាមទារឲ្យអាជ្ញាធរជួយពិនិត្យមើលផង។
ជុំវិញករណីនេះ ព្រះតេជគុណ ប៊ុន ថៃ ចៅអធិការវត្តត្រពាំងបឹង បានមានសង្ឃដីកាថា ព្រះអង្គពិតជាបានដោះដូរដីវត្តដូចកាលើកឡើងខាងលើពិតមែន ដោយមានការឯកភាពពីក្រុមគណៈកម្មការវត្ត និងលោកមេភូមិផងដែរ, ហើយពេលនេះ ព្រះអង្គកំពុងរកមុខអ្នកទម្លាយព័ត៏មាននេះមកសួរនាំ។
លោក កឹម ពន្លក មេឃុំរវៀងបានថ្លែងថា ករណីដោះដូរដីវត្តត្រពាំងបឹងនេះ លោកមិនបានដឹងឡើយ ហើយថា លោកនឹងរៀបចំក្រុមការងារចុះទៅស្រាវជ្រាវ ហើយបើរកឃើញថា ព្រះចៅអធិការវត្តអង្គរនេះហ៊ានដូរដីវត្តមែនគឺមានតែសូមឲ្យព្រះអង្គរទទួលទោសតាមផ្លូវច្បាប់ជាមួយនិងបុគ្គលឯកជននោះចុះ។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង ក៏បានថ្លែងដែរថា លោកមិនបានដឹងរឿងនេះទេ ព្រោះខាងអាជ្ញាធរមូលដ្ឋានគេមិនបានជូនដំណឹងមកលោក តែយ៉ាងណាលោកនឹងបង្កើតក្រុមការងារចុះទៅស៊ើបអង្កេត និងអនុវត្តតាមផ្លូវច្បាប់។
តាមមាត្រា២០ និងមាត្រា២១ នៃច្បាប់ភូមិបាលបានចែងថា អចលនវត្ថុជាដី និងសំណង់ដែលមាននៅក្នុងឬក្រៅបរិវេនវត្តអារ៉ាម នៃព្រះពុទ្ធសាសនា ជាបេតិគភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសំរាប់ព្រះពុទ្ធសាសនា និងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មាធិការវត្ត។ ហើយ អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ៕