សង្គម

រកឃើញ​មនុស្សទី៤លាន ដែលបានចាក់វ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានប្រកាសអំពីមនុស្សទី៤លាន ដែលបាន​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

មនុស្សទី៤លាននេះ គឺ ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

គាត់នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតពីសម្តេច ហ៊ុន សែន ដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ ហើយ​លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនគាត់ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។

សូម​បញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជា​បាន​សម្រេច​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​បាន​ចំនួនជាង ៤លាននាក់ហើយ៕