តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា គេបានរកឃើញករណីវិជ្ជមានថ្មីសរុបចំនួន ៦៧៨នាក់ ខណៈករណីជាសះស្បើយមានចំនួន ៧៦៣នាក់។
ក្នុងនោះករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន ១៨នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបនៅកម្ពុជាកើនដល់ ៤៥៩នាក់៕