ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប នៃប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងល្បឿនបង្គួរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម, ទន្ទឹមនោះផ្នែកមួយចំនួន នៃបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយសម្រាប់តំបន់មាត់សមុទ្រវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕