សង្គម

ថ្ងៃនេះ កម្ពុជា​មានករណីឆ្លងកូវីដ១៩ថ្មី ចំនួន ៧៩៩នាក់ ចំណែកអ្នកស្លាប់មានរហូត​ដល់ទៅ១៤នាក់

តាមការ​ប្រកាស​របស់​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១នេះ បានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ខណៈអ្នកជំងឺចំនួន ៩១០នាក់ជាសះស្បើយ និងអ្នក​ស្លាប់​មាន​រហូត​ដល់ទៅ ១៤នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤១,៥៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,៩៤០នាក់ និងស្លាប់សរុបចំនួន ៣៩៤នាក់៕