របាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កម្ពុជាករណីឆ្លងវីរុសកូវីដ១៩ថ្មីសរុបចំនួន ៦៩៣នាក់ ជាសះស្បើយ ៧៥៤នាក់ និងករណីស្លាប់ ៧នាក់។
គិតត្រឹមព្រឹកថ្ងៃនេះ កម្ពុជាមានករណីជំងឺកូវីដ១៩សរុបចំនួន ៤០១៥៧នាក់ហើយ ខណៈករណីជាសះស្បើយសរុបចំនួន ៣៤៣២៥នាក់ និងករណីស្លាប់សរុបចំនួន ៣៦៨នាក់៕