សង្គម

អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រមាណ ១ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ​១៩​រួចហើយ

តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អគ្គនាយកដ្ឋាន​ពន្ធនាគារឲ្យដឹងថា មក​ទល់នឹង​ពេលនេះ ជនជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែទី១ ទី២ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​រាជធានីភ្នំពេញ ប្រមាណជាង១ម៉ឺននាក់ បានទទួល​ការ​ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ១៩ ប្រភេទ Sinovac ប្រមាណ ១ម៉ឺន​នាក់ គ្រប់​ចំនួន​ទាំង ២ដូស​ហើយ។

ហើយ​ថ្មីៗនេះ សម្តេច ហ៊ុន សែន ក៏​បានផ្តល់​វ៉ាក់សាំង​ការពារជំងឺកូវីដ​១៩ ប្រភេទ CoviShield (Astra Zeneca) ដើម្បី​ចាក់ដល់ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល, កំពង់ស្ពឺ, បន្ទាយមានជ័យ, កំពត និង​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ចំនួន ៦៧៦០ដូស​ថែមទៀត៕